Month: January 2021

ការផ្លាស់ប្តូរពីខ្ចីទៅទុំ

ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការងារ ដែល​លោក​ឆាល សាយមែន(Charles Simeon ឆ្នាំ ១៧៥៩ ១៨៣៦) បាន​ធ្វើ​ថ្វាយ​ព្រះ នៅ​ទីក្រុង​ខេមប្រ៊ីច ប្រទេស​អង់​គ្លេស គាត់​បាន​ជួប​លោក​ហេរនី វែន(Henry Venn) ដែល​ជា​គ្រូ​គង្វាល ក្នុង​តំបន់​ដែល​គាត់​រស់​នៅ និង​កូន​ស្រី​របស់​គាត់។ បន្ទាប់​ពី​បាន​ជួប​គ្នា​ហើយ កូន​ស្រី​របស់​លោកវែន ក៏​បាន​និយាយ​ថា យុវជន​ម្នាក់​នេះហាក់​ដូច​ជា និយាយ​ស្តី​គំរោះ​គំរើយ និង​មាន​អំណួត​ណាស់។​ លោក​វែន​ក៏​បាន​ប្រាប់​កូន​ស្រី​គាត់​ឲ្យ​បេះ​ផ្លែ​ប៉េះ​ដែល​មិនទាន់​ទុំ​ម្នាក់​មួយ​ផ្លែ​។ ពួក​គេ​ឆ្ងល់​ថា ហេតុ​អ្វី​ឪពុក​របស់​ពួក​គេ​ប្រាប់​ឲ្យ​បេះ​ផ្លែ​ដែល​មិន​ទាន់​ទុំ។ គាត់​ក៏​បាន​ប្រាប់​ពួក​គេ​ថា ពេលនេះ​ផ្លែ​នៅ​ខ្ចី​មាន​ពណ៌​បៃ​តង និង​រស់​ជាតិ​ជូរ ហើយ​យើង​ត្រូវ​រង់​ចាំ​ឲ្យ​ពួក​វា​ទុំ ដោយ​ពួក​វា​ត្រូវ​ការ​ពន្លឺ​ថ្ងៃ និង​ការ​ស្រោច​ទឹក​បន្តិច​ នោះ​ពួក​វា​នឹង​ទុំ មាន​រស់​ជាតិ​ផ្អែម​ហើយ។ ជីវិត​របស់​លោក​សាយ​មែន គឺ​មិន​ខុស​ពី​ផ្លែ​ប៉េះ​ឡើយ។​

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក លោក​សាយ​មែន​ក៏​ប្រែ​ជា​មាន​ភាព​សំឡូត​ជាង​មុន ដោយ​ព្រះ​គុណ​របស់​ព្រះ ដែល​កែ​ប្រែ​ជីវិត​គាត់។ មូល​ហេតុ​ទី​មួយ គឺ​ដោយ​សារ​គាត់​ប្តេជ្ញា​ចិត្ត​អាន​ព្រះ​គម្ពីរ និង​អធិស្ឋាន​ជា​រៀង​រាល់​ថ្ងៃ។ មិត្ត​ភក្តិ​របស់​គាត់​ម្នាក់​ ដែល​ស្នាក់​នៅជា​មួយ​គាត់​អស់​រយៈ​ពេល​ពីរ​បី​ខែ ក៏​បាន​សង្កេត​ឃើញ​ទម្លាប់​ដ៏​ល្អ​នេះ ហើយក៏​បាន​និយាយ​ថា ទម្លាប់​នៃ​ការ​អធិស្ឋាន​ និង​អានព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ គឺ​ជា​អាថ៌​កំបាំង​នៃ​ការ​ផ្លាស់​ប្តូរ និង​កម្លាំង​ខាង​វិញ្ញាណ​របស់​គាត់។​

លោក​សាយ​មែន​បាន​ចំណាយ​ពេល​ប្រចំា​ថ្ងៃ​ជា​មួយ​ព្រះ ដោយ​យក​គំរូ​តាម​ហោរា​យេរេមា ដែល​បាន​ស្តាប់​តាម​ព្រះ​បន្ទូល​ព្រះ ដោយ​ចិត្ត​ស្មោះ​ត្រង់។ លោក​យេរេមា​មាន​ការ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​មក​លើ​ព្រះ​បន្ទូល​ព្រះ បាន​ជា​គាត់​មាន​ប្រសាសន៍​ថា “ទូលបង្គំ​បាន​ឃើញ​ព្រះបន្ទូល​ទ្រង់ ទូលបង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ”។ គាត់​បាន​ទំពារ និង​លេប​ចូល​ព្រះ​បន្ទូល​ព្រះក្នុង​ចិត្ត​គាត់…

របៀបនៃការរស់នៅ ដែលថ្វាយបង្គំព្រះ

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ឈរ​តម្រង់​ជួរ ដើម្បី​ញាំ​អាហារ​ប៊ូហ្វេ ពេល​ព្រឹក នៅ​មជ្ឈ​មណ្ឌល​សន្និ​សីទ​គ្រីស្ទ​បរិស័ទ មាន​ស្រ្តីមួយ​ក្រុម​បាន​ដើរ​ចូល​ក្នុង​សាល​ទទួល​ទាន​អាហារ។ ខ្ញុំ​ក៏​បាន​ញញឹម ហើយ​និយាយ​ពាក្យ​សួស្តី ទៅ​កាន់​ស្រ្តី​ម្នាក់ ដែល​ចូលមក​តម្រង់​ជួរ​បន្ទាប់​ពី​ខ្ញុំ។ គាត់​ក៏​បាន​និយាយ​សួស្តី​មក​ខ្ញុំ​វិញ រួច​ប្រាប់​ខ្ញុំ​ថា គាត់​ស្គាល់​ខ្ញុំ។ យើង​ក៏​បាន​ដួស​ពង​ទា​ចៀន​ដាក់ចូល​ក្នុង​ចាន​បាយ​របស់​យើង ហើយ​ក៏​បាន​ដើរ​រក​កន្លែង​អង្គុយ។ ប៉ុន្តែ ខ្ញុំ​ដឹង​ច្បាស់​ថា គាត់​ប្រាកដ​ជា​ច្រឡំ​មនុស្ស​ហើយ។

ពេល​យើង​ត្រឡប់​មក​រក​អាហារ​ពេល​ថ្ងៃ​ត្រង់ ស្ត្រី​នោះ​ក៏​បាន​ដើរ​មក​រក​ខ្ញុំ ដោយ​សួរ​ខ្ញុំ​ថា “តើ​អ្នក​មាន​ឡាន​ពណ៌​ស​មួយគ្រឿង​មែន​ទេ?”

ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ធ្លាប់​មាន​ឡាន​ពណ៌​ស​មួយ​គ្រឿង កាល​ពីរ​បី​ឆ្នាំ​មុន។

គាត់​សើច រួច​និយាយ​ថា “យើង​ធ្លាប់​ឈប់​នៅ​កន្លែង​ភ្លើង​ស្តុប នៅ​ក្បែរ​សាលា​មតេយ្យ​មួយ ស្ទើរ​រាល់​ព្រឹក។ ​ខ្ញុំ​តែង​តែ​ឃើញ​អ្នក​លើកដៃ​ឡើង ច្រៀង​ដោយ​អំណរ។ ខ្ញុំ​គិត​ថា អ្នក​ប្រហែល​ជា​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ​ហើយ។ ការ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ថ្វាយ​បង្គំជា​មួយ​អ្នក សូម្បី​តែ​នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​រឿង​ជា​ច្រើន”។

យើង​ក៏​បាន​សរសើរ​ដំកើង​ព្រះ អធិស្ឋាន​ជា​មួយ​គ្នា ហើយ​ក៏​បាន​អោប​គ្នា ហើយ​ប្រកប​អាហារ​ថ្ងៃ​ត្រង់​ជា​មួយ​គ្នា ដោយ​អំណរ​។

មិត្ត​ភក្តិ​ថ្មី​ម្នាក់​នេះ​បាន​បញ្ជាក់​ថា ជា​ញឹក​ញាប់​មនុស្ស​មាន​ការ​កត់​សម្គាល់​មក​លើ​ការ​ប្រព្រឹត្ត​របស់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ សូម្បី​តែ​នៅ​ពេល​ដែល​យើង​គិត​ថា គ្មាន​នរណា​ម្នាក់​មើល​មក​យើង​ក៏​ដោយ។​ កាល​ណា​យើង​ឱប​ក្រសោប​យក​របៀប​នៃ​ការ​រស់នៅ​ ដោយ​ការ​ថ្វាយ​បង្គំ ដោយ​អំណរ​ នោះ​យើង​អាច​ចូល​មក​រក​ព្រះ​អាទិករ​របស់​យើង គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង។ កាល​ណា​យើង​ទទួល​ស្គាល់​សេចក្តី​ស្រឡាញ់ និង​ភាព​ស្មោះ​ត្រង់​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះ​អង្គ ​នោះ​យើង​អាច​អរ​សប្បាយ​នឹង​ការប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ ហើយ​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​បន្ត​ថែរក្សា​យើង​(ទំនុកដំកើង ១០០)។ ពេល​ណា​អ្នកដទៃ​ឃើញ​យើង​ច្រៀង​សរសើរ​ព្រះ នៅ​ក្នុង​ឡាន​ អធិស្ឋាន​នៅ​ទីសាធារណៈ ឬផ្សព្វ​ផ្សាយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ…

ល្បឿនរបស់ព្រះយេស៊ូវ

ថ្មី​ៗ​នេះ ឡាន​របស់​ខ្ញុំ​ត្រូវ​ការ​​ជួស​ជុល។ មាន​យាន​ដ្ឋាន​ជួស​ជុល​រថយន្ត​មួយ ស្ថិត​នៅ​ចម្ងាយ​ប្រហែល​១,៦ គីឡូ​ម៉ែត្រ​ពីផ្ទះ​ខ្ញុំ តែ​យាន​ដ្ឋាន​នោះ​មិន​បាន​បើក​ទ្វារ​ទេ​ថ្ងៃ​នោះ។ ដូច​នេះ ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត​ដើរ​ទៅ​ផ្ទះ។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​កំពុង​តែ​ដើរ​នៅលើ​ចិញ្ចើម​ថ្នល់​ដែល​មាន​ចរាចរណ៍​ដ៏​មមាញឹក ខ្ញុំ​សង្កេត​ឃើញ​ថា​ម្នាក់​ៗ​បាន​ធ្វើ​ដំណើរ​លឿន​ៗ​ណាស់។​

គ្មាន​អ្វី​ចម្លែក​ទេ។ ឡាន​តែង​តែ​ធ្វើ​ដំណើរ​លឿន​ជាង​អ្នក​ថ្មើរ​ជើង​អញ្ចឹង​ឯង។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ដើរ​ទៅ​ផ្ទះ តាម​សម្រួល ខ្ញុំ​ក៏​បាន​គិត​ឃើញ​ថា សព្វ​ថ្ងៃ​នេះ យើង​មាន​ទម្លាប់​ធ្វើ​ដំណើរ​លឿន​ៗ ស្ទើរ​តែ​គ្រប់​ពេល​ទៅ​ហើយ។ ហើយ​ខ្ញុំ​ក៏​បានគិត​ឃើញ​ថា ជា​ញឹក​ញាប់ ខ្ញុំ​រំពឹង​ចង់​ឲ្យ​ព្រះ​ទ្រង់​ធ្វើ​ការ​លឿន សម្រាប់​ខ្ញុំ។ និយាយ​រួម ខ្ញុំ​ចង់​ឲ្យ​ផែន​ការ​របស់​ព្រះ​អង្គ មាន​ដំណើរ​ឆាប់​រហ័ស ដូច​កាល​វិភាគ​របស់​ខ្ញុំ​ផង​ដែរ។​

មុន​ពេល​ព្រះយេស៊ូវ​យាង​ឡើង​ស្ថាន​សួគ៌​វិញ ពេល​ខ្លះ​ព្រះ​អង្គ​មាន​ដំណើរ​យឺត ដែល​ធ្វើ​ឲ្យ​មិត្ត​សំឡាញ់​ទ្រង់​ខ្លះ​មាន​ការ​ខក​ចិត្ត។ ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក១១ នាង​ម៉ារា និង​ម៉ាថា បាន​ឲ្យ​គេ​ទៅ​ទូល​ព្រះ​អង្គ​ថា លោក​ឡាសា កំពុង​មាន​ជំងឺ។ ពួក​គេ​ដឹង​ថា ព្រះ​យេស៊ូវ​អាច​ជួយ​គាត់​(ខ.១-៣)។ ប៉ុន្តែ បួន​ថ្ងៃ​ក្រោយ​មក ​ព្រះ​អង្គ​ក៏​បាន​យាង​មក​ដល់(ខ.១៧) គឺ​បន្ទាប់​ពី​លោក​ឡាសា​ស្លាប់។ នាង​ម៉ាថា ក៏​បាន​ទូល​ព្រះ​យេស៊ូវ​ថា “ព្រះ​អម្ចាស់​អើយ បើ​សិន​ជា​ទ្រង់​បាន​គង់​នៅ​ទីនេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ”(ខ.២១)។ ពួក​គេ​មាន​ការ​ខក​ចិត្ត ព្រោះ​ព្រះ​អង្គ​មិន​បាន​ប្រញាប់​យាង​មក តាម​ការ​រំពឹង​គិត​របស់​ពួក​គេ។ ប៉ុន្តែ ព្រះ​អង្គ​មាន​ផែន​ការ​ធំ​ជាង​ការ​រំពឹង​គិត​របស់​ពួក​គេ គឺ​ផែន​ការ​ប្រោស​លោក​ឡាសា ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​(ខ.៣៨-៤៤)។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដូច​នាង​ម៉ាថា​ទេ? ជួន​កាល ខ្ញុំ​ចង់​ឲ្យ​ព្រះយេស៊ូវ​ឆាប់​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​ខ្ញុំ។ ជួន​កាល​ យើងគិត​ថា…

ពេលដែលទឹកជំនន់មកដល់

ខ្ញុំ​រស់​នៅ ក្នុង​រដ្ឋ​ខូឡូរ៉ាដូ ដែល​ស្ថិត​នៅ​ភាព​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ដែល​សម្បូរ​ដោយ​ភ្នំ ដែល​មាន​ផ្ទាំង​ថ្ម​ធំ​ៗ​ច្រើន និងមាន​ព្រឹល​ធ្លាក់​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ គ្រោះ​ធម្មជាតិ​ដែល​អាក្រក់​បំផុត ក្នុង​រដ្ឋ​របស់​ខ្ញុំ មិន​ជាប់​ទាក់​ទង​អ្វី​នឹង​ព្រិល​នោះ​ឡើយ តែបាន​កើត​ឡើង​ដោយ​សារ​ភ្លៀង​ធ្លាក់។ ទឹក​ជំនន់​ប៊ីក ថម​សិន​បាន​កើត​ឡើង នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​១៩៧៦ នៅ​ទីក្រុង​អេស្តេ ផាក។ ពេល​ដែល​ទឹក​ស្រក​ទៅ​វិញ ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ដល់ ១៤៤​នាក់ ដោយ​មិន​រាប់​បញ្ចូល​ការ​ស្លាប់​របស់សត្វ​ចិញ្ចិម​។  បន្ទាប់​ពី​គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​នេះបាន​បញ្ចប់ គេ​ក៏​បាន​ធ្វើ​ការ​សិក្សា​យ៉ាង​ល្អិត​ល្អន់ ក្នុង​ដំបន់​នោះ ជា​ពិសេស ទាក់​ទង​នឹង​គ្រឹះ​របស់​ផ្លូវ​ថ្នល់​ទាំង​តូច​ទាំង​ធំ។ គេ​ក៏​បាន​សាង​សង់​ជញ្ជាំង​ពី​បេតុង ដើម្បី​ទប់​ទល់​នឹង​ខ្យល់​ព្យុះ។ អាច​និយាយបាន​ថា ផ្លូវ​ថ្នល់​ទាំង​នោះ​មាន​ជញ្ជាំង​ការពារ​ខ្យល់​ព្យុះ ដែល​មាន​គ្រឹះ​ដ៏​រឹង​មាំ។

ក្នុង​ជីវិត​យើង យើង​មិន​សួរ​ថា តើ​ទឹក​ជំនន់​នឹង​កើត​ឡើង​ឬ​ទេ តែ​យើង​សួរ​ថា តើ​ទឹក​ជំនន់​នឹង​កើត​ឡើង​នៅ​ពេល​ណា? ជួន​កាល យើង​បាន​ទទួល​ដំណឹង​ជា​មុន តែ​តាម​ធម្មតា យើង​មិនបាន​ដឹង​ជា​មុន​ថា ទឹក​ជំនន់​មក​ដល់​នៅ​ពេល​ណា​ទេ។ ហេតុ​នេះហើយ​បាន​ជា​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​សង្កត់​ធ្ងន់ អំពី​គ្រឹះ​ដ៏​រឹង​មាំ ដើម្បី​ត្រៀម​ខ្លួន សម្រាប់​ទឹក​ជំនន់​នៃ​ជីវិត គឺ​គ្រឹះ​ដែល​សង់ដោយ​ការ​ស្តាប់​ឮ​ព្រះ​បន្ទូល​ព្រះ​អង្គ ហើយ​ធ្វើ​តាម​(លូកា ៦:៤៧)។ ការ​ស្តាប់ ហើយ​ធ្វើ​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ គឺ​ប្រៀប​បាននឹង​ការ​ចាក់​បេតុង​ដ៏​រឹង​មាំ ចូល​ទៅ​ក្នុង​គ្រឹះ​ជីវិត​យើង។ ពេល​ដែល​ទឹក​ជំនន់​មក​ដល់ យើង​អាច​ឈរ​យ៉ាង​មំា​មួន ព្រោះ​យើង​ត្រូវ​បាន​សង់​នៅ​លើ​គ្រឹះ​ដ៏​រឹង​មាំ​(ខ.៤៨)។ បើ​យើង​ស្តាប់​ព្រះ​បន្ទូល​ព្រះ​អង្គ ហើយ​មិន​ប្រព្រឹត្ត​តាម ជីវិត​យើង​នឹង​ងាយ​រង​គ្រោះ ហើយ​ដួល​រលំ…

ពេលអនាគតដែលមិនដឹងថា នឹងមានអ្វីកើតឡើង

ពេល​ដែល​ឆ្នំា​ថ្មី​ចូល​មក​ដល់ គេ​ក៏​បាន​ទម្លាក់​បាល់​តូច​ៗ នៅ​ទី​លាន​ញូយ៉ក ថែម។ ហ្វូង​មនុស្ស​បាន​រាប់​ថយ​ក្រោយ ស្វាគមន៍ឆ្នាំ​ថ្មី ជា​មួយ​នាឡិការ​ប៊ីក ប៊ែន នៅ​ទីក្រុង​ឡុង។ គេ​ក៏​បាន​បាញ់​កាំជ្រួច​អបអរ​ឆ្នំា​ថ្មី នៅ​កំពង់​ផែ​ស៊ីដនី។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ទីក្រុង​របស់​អ្នក​ក៏​ប្រហែល​ជា​មាន​ពិធី​ទទួល​ឆ្នាំ​ថ្មី​ផង​ដែរ ព្រោះ​ការ​ស្វាគមន៍​ឆ្នាំ​ថ្មី និង​ការ​ចាប់​ផ្តើម​ជា​ថ្មី បាន​នាំ​មក​នូវ​ភាព​រំភើប​រីក​រាយ។ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី យើង​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ពេល​អនាគត​ដែល​យើង​មិន​ដឹង​ថា នឹង​ជួប​រឿង​អ្វីខ្លះ។ តើ​មាន​មិត្ត​ភាព និង​ឱកាស​អ្វី​ខ្លះ ដែល​យើង​អាច​រក​ឃើញ?

ឆ្នាំ​ថ្មី​នាំ​មក​នូវ​ភាព​សប្បាយ​រីក​រាយ តែ​ក៏​បាន​នាំ​ឲ្យ​យើង​មាន​ការ​ព្រួយ​បារម្ភ​ផង​ដែរ។ គ្មាន​នរណា​ម្នាក់​ដឹង​អំពី​ពេល​អនាគត​ ឬដឹង​ថា ខ្លួន​នឹង​ជួប​ខ្យល់​ព្យុះ​អ្វី​ខ្លះ​ទេ។ បើ​យើង​សិក្សា​អំពី​ប្រវត្តិ​នៃ​ឆ្នាំ​ថ្មី យើង​នឹង​បាន​ដឹង​ថា កាំ​ជ្រួច​ត្រូវ​បាន​គេ​ច្នៃ​បង្កើត នៅប្រទេស​ចិន ក្នុង​គោល​បំណង​ដើម្បី​បណ្តេញ​វិញ្ញាណ​អាក្រក់ ហើយ​ធ្វើ​ឲ្យ​ឆ្នាំ​ថ្មី​មាន​ភាព​សម្បូរ​សប្បាយ។ ហើយ​ជន​ជាតិ​បាប៊ីឡូន​ធ្លាប់​មាន​ប្រពៃណី​នៃ​ការ​ប្តេជ្ញា​ចិត្ត សម្រាប់​ឆ្នាំ​ថ្មី ដោយ​ធ្វើ​ការ​ស្បថ​សច្ចា ដើម្បី​ផ្គាប់​ចិត្ត​ព្រះ​របស់​ពួក​គេ។ សកម្ម​ភាព​ទាំងអស់​នេះ ត្រូវ​បាន​ធ្វើ​ឡើង សុទ្ធ​តែ​ដើម្បី​ជួយ​ខ្លួន​ឯង ឲ្យ​មាន​ទំនុក​ចិត្ត ក្នុង​ពេល​អនាគត។

ប៉ុន្តែ បន្ទាប់​ពី​បាន​ធ្វើ​ការ​ស្បថ​សច្ចា​ហើយ ពួក​បាប៊ីឡូន​ក៏​បាន​ធ្វើ​សង្រ្គាម​យ៉ាង​មមា​ញឹក ដើម្បី​គ្រប់​គ្រង​ទឹក​ដី​ជិត​ខាង​ ដែលរាប់​បញ្ចូល​ទាំង​អ៊ីស្រាអែល​ផង​ដែរ។ នៅ​ពេល​ខ្លះ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​មក​ជន​ជាតិ​យូដា​ដែល​ជា​ទាសករ​ថា កុំ​ឲ្យ​ភ័យខ្លាច​អ្វី​ឡើយ ... ពេល​ណា​ពួក​គេ​ឆ្លង​ទឹក នោះ​ព្រះ​អង្គ​ក៏នៅ​ក្បែរ​ពួក​គេ​(អេសាយ ៤៣:១-២)។ ក្រោយ​មក ព្រះ​យេស៊ូវ​មានបន្ទូល​ស្រដៀង​នេះ ពេល​ដែល​ទ្រង់ និង​ពួក​សិស្ស​កំពុង​តែ​ជិះ​ទូក​កាត់​ខ្យល់​ព្យុះ​ដ៏​​កាច​សាហាវ។ មុន​ពេល​ព្រះ​អង្គ​បង្គាប់​ខ្យល់ព្យុះ​ឲ្យ​ស្ងប់ ព្រះ​អង្គ​ក៏​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​ថា…